논산의 홈페이지를 한/눈/에!논산패밀리홈페이지

논산시의 모든 패밀리 홈페이지를 안내합니다.
닫기
주메뉴 바로가기 본문 바로가기

논산시 Cambodia

서브비쥬얼 이미지
관촉사

ស្នាមញញឹម 1000 ឆ្នាំ របស់រូបសំណាក់ អីុនជីនមីរឹកនៅប្រាសាទក្វាន់ឈុកសា

នៅក្នុងទីធ្លាប្រាសាទ ក្វាន់ឈុកសា តាមរូបសំណាក់អីុនជីនមីរឹក បានធ្វើឲ្យយើងស្គាល់ទី ថ្មរូបសំណាក់ដ៏ធំ ដែលបង្កើតឡើងនៅសម័ួ កូល្យ។ រូបចម្លាក់ពោធិសត្វដែលត្រូវបានគេស្គាល់ថាជារូបសំណាកពុទ្ធសាសនាដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េ គឺជាថ្មរូបសំណាក់ អនុស្សាវរីយ៌ ដែលសាងសង់ឡើងនៅ ឆ្នាំទី 19 នៃរាជវង្សចូសន (1743)

탑정호

ថាបចងហូឋានសួគ៌របស់បក្សីចំណាកស្រុកស្បឹងទឹកសាប

ដោយសារតែបឹងទឹកសាប ថាបចងហូដែលស្ថិតនៅក្នុង ក្រុងណុនសាន ប៊ូចក-ម្យន កាយ៉ាកុក-ម្យន យ៉ាងឈុន-ម្យន មានសភាពថ្លាឈ្វង់ ធ្វើឲ្យវាក្លាយជាទីលំនៅដ៏ល្អរបស់ពពួកសត្វស្លាប និងត្រីមួយចំនួន។

대둔산

តំបន់ព្រៃធម្មជាតិដ៏អាថ៌កំបាំងរបស់ខេត្តជុងណាំ ភ្នំគឹមកាំង ភ្នំដេដុន

ភ្នំដេដុន ត្រូវបានគេហៅថា ភ្នំគឹមកាំងតូច និងមានផ្ទាំងថ្មធំៗជាច្រើន ដែលត្រូវបានកវីកាលពីសម័យបុរាណយកមក រៀបរាប់ យ៉ាងស្រស់ស្អាត និងមានតំបន់គួរឲ្យទាក់ទាញជាច្រើនដូចជា ទឹកឈូគុនជី ទឹកជ្រោះស៊ូឡាក់ វាលម៉ាឈន ទឹកជ្រោះស៊នន្យ វាលណាក់ចូ ។ល។

계백장군유적지

ភក្តីភាពរបស់ទាហានស៊ូស្លាប់ 5000នាក់ និងតំបន់ប្រវត្តិសាស្រ្តរបស់សេនាប្រមុខក្យេប៉េក

នៅថ្ងៃទី 29 ខែធ្នូឆ្នាំ 1989 វាត្រូវបានគេចាត់ទុកជាវិមានអនុស្សាវរីយ៌ ជុងឆងណាំដូ េលខ74 ។វាជាតំបន់ប្រវត្តិសាស្រ្តរបស់ សេនាប្រមុខនៅចុងសម័យប៉េកជេ សងជុង ហុងស៊ូ និងមានទីតាំងនៅជិតសមរភូមិចុង ក្រោយ ហ្វាងសានប៊ុល។

쌍계사

ដែលមានភាពល្បីល្បាញក្នុងការរចនាផ្កាដ៏ស្មុកស្មាញនៅលើបង្អួចប្រាសាទ ប្រាសាទ សាំងក្យេសា

ប្រាសាទ សាំងក្យេសា មានទីតាំងស្ថិតនៅភាគខាងកើតនៃយ៉ាងឈុន ជុងសានលី ភ្នំប៊ុលម្យងនិងត្រូវចាត់ទុកជាសម្បត្តិរដ្ឋលេខ 48 ។ បច្ចេកទេសរបស់ចំលាក់ផ្កាដ៏ស្មុគស្មាញនេះនៅតែស្ថិតក្នុងភាពអាថ៌កំបាំង។

개태사

ប្រាសាទពុទ្ធសាសនាដែលធំជាងគេដែលសាងសង់ដោយ ស្តេច ថេចូហ្វាងកន ប្រាសាទ កេថេសា

វាជាប្រាសាទពុទ្ធសាសនាដែលធំជាងគេ នៅសម័យកូល្យ វាជាកន្លែងដែល មន្រ្តីទាំងចូលបួងសួងនៅពេលដែលប្រទេស ស្ថិតក្នុងកលយឹគ។ នៅក្នុងបរិវេនប្រាសាទ កេថេសា មានរូបសំណាក មីរឹកសាមឈុន(សម្បត្តិជាតិលេខ 219) និងមានប្រាសាទថ្ម 5ជាន់, ខ្ទះដែកនៅ កេថេសា, ប្រាសាទ ឆាងអ៊ុនកាក់, ប្រាសាទ អ៊ូជូកាក់ ។ល។

옥녀봉과 금강

ភាពល្បីល្បាញក្នុងការរចនាផ្កាដ៏ស្មុកស្មាញនៅលើបង្អួចប្រាសាទ អុ៊កន្យប៊ុង និងគឹមកាំង

កំពូលភ្នំកាំងក្យងត្រូវបានគេហៅថា អ៊ុកន្យប៊ុង មានទីតាំងនៅ កាំងក្យង-អឹប ប៊ុកអ៊ុកលី។ កាលពីសម័យបុរាណ ទន្លេដែលហូរកាត់មានសភាពថ្លាឈ្វង់ ធ្វើឲ្យមានរុក្ខជាតិដុះដាច់កន្ទុយភ្នែកនិងមានទេសភាពដ៏ល្អឥតខ្ចោះ។

노성산성

ព្រៃ នូសងសានសង កន្លែងដែលអាចលឺសម្រែករបស់ទាហាន ប៉េកជេ នូសងសានសង

សានសង ត្រូវបានសាងសង់ឡើងនៅក្នុងសម័យ ប៉េកជេ ហើយវាជាកន្លែងពិសិដ្ឋដែលត្រូវបានសាងសង់ឡើងដោយល្អឥតខ្ចោះជាមួយការបណ្តុបថ្មប្រវែងប្រហែល 1 km ក្នុងបរិវេណធម្មជាតិ។ នៅផ្នែកខាងកើត ជើង និងលិចថ្មកាត់ជារៀង 4 ជ្រុង បណ្តុបលើកគ្នា កំពូលភ្នំប៊ុងអាលី មាន ចាំងដេជី ចំណែកឯថ្មនៅភាគខាងកើតក្រោមបន្តិចអាច មើលឃើញប៊ុងសូ៊ដេ។

9, Simin-ro 210beon-gil, Nonsan-si, Chungcheongnam-do, 32987, Republic of Korea TEL. +82-41-746-5114

COPYRIGHTⓒ2018NONSAN CITY. ALL RIGHTS RESERVED